សំណួរ

សំណួរដែលសួរញឹកញាប់

តើខ្ញុំអាចសួរតម្លៃ ឬស្នើសុំសម្រង់តម្លៃបានយ៉ាងដូចម្តេច?

គ្រាន់តែចុច “Add to Quote” សម្រាប់ផលិតផលដែលអ្នកចាប់អារម្មណ៍ រួចដាក់សំណើរបស់អ្នកទៅកាន់ផេក។ ក្រុមការងារយើងខ្ញុំនឹងទាក់ទងលោកអ្នកក្នុងពេលឆាប់ៗ តាមអ៊ីមែល ឬលេខទំនាក់ទំនងដែលអ្នកបានផ្តល់។

ដើម្បីទទួលបានការឆ្លើយតបកាន់តែរហ័ស សូមផ្ញើសារមកយើងដោយផ្ទាល់តាម តេឡេក្រាម។ ឬទូរសព្ទមកយើងតាមលេខ 012 758 957។

តើខ្ញុំអាចបង់ប្រាក់ការទិញរបស់ខ្ញុំបានយ៉ាងដូចម្តេច?

យើងទទួលការបង់ប្រាក់ជាសាច់ប្រាក់ និងតាមការស្កេន KHQR តាមរយៈធនាគារភាគច្រើននៅកម្ពុជា។

  • ភ្នំពេញ៖ អ្នកអាចបង់ប្រាក់ជាសាច់ប្រាក់ ឬតាម KHQR នៅពេលទទួលទំនិញ។

  • តាមបណ្តាខេត្ត៖ ត្រូវទូទាត់ប្រាក់គ្រប់ចំនួនមុនពេលផ្ញើទំនិញចេញតាមសេវាដឹកជញ្ជូនជាដៃគូ។

តើការដឹកជញ្ជូនចំណាយពេលប៉ុន្មាន?

ការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញជាទូទៅត្រូវបានរៀបចំក្នុងរយៈពេល 12 ម៉ោង អាស្រ័យលើសេវាកម្មដឹក នឹងទំនិញមានក្នុងស្តុក។ ការដឹកជញ្ជូនទៅតាមខេត្តជាទូទៅចំណាយពេល 1–2 ថ្ងៃធ្វើការ អាស្រ័យលើគោលដៅ និងសេវាដឹកជញ្ជូនរបស់ក្រុមហ៊ុនជាដៃគូ។

តើអ្នកមានសេវាដឹកជញ្ជូនទៅតាមខេត្តដែរឬទេ?

យើងខ្ញុំមានទទួលដឹកជញ្ជូនទូទាំងប្រទេសកម្ពុជា តាមរយៈសេវាដឹកជញ្ជូនរបស់ក្រុមហ៊ុនដៃគូ។ សម្រាប់ការបញ្ជាទិញទៅតាមខេត្ត តម្រូវឳ្យបង់ប្រាក់ពេញចំនួនមុនពេលផ្ញើទំនិញចេញ។

តើអ្នកមានសេវាដំឡើង និងសេវាក្រោយពេលលក់ដែរឬទេ?

យើងមានសេវាដំឡើង និងសេវាក្រោយពេលលក់នៅរាជធានីភ្នំពេញ រួមមានការណែនាំអំពីផលិតផល ការប្តូរតម្រង និងការថែទាំ។ សម្រាប់តាមបណ្តាខេត្ត សូមទាក់ទងយើងខ្ញុំដើម្បីបញ្ជាក់ពីសេវាកម្ម។

ព័ត៌មានអំពីយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំសម្រាប់សំណួរផ្សេងៗ